អំពីយើង | ប្រវត្តិសង្ខេប

ប្រវត្តិសង្ខេប

គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវបានបង្កើតឡើងស្របតាមគោលបំណង និងក្តីសុបិនរបស់ភាគទុនិកតាម រយៈគំនិតផ្តួចផ្តើម ព្រមទាំងការប្តេជ្ញាចិត្តខ្ពស់ ភាគទុនិកបានជម្នះនូវរាល់ឧបសគ្គទាំងឡាយរហូត ទទួលបានអាជ្ញាបណ្ណ ជាផ្លូវការពីធនាគារជាតិនៃកម្ពុជា លេខ ម.ហ-៦៤ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ហើយនៅក្នុងឆ្នាំ២០២៤ ធនាគារជាតិនៃ កម្ពុជាក៏បានចេញសន្លឹកអាជ្ញាបណ្ណថ្មីជាមួយនឹង ទេសាភិបាលថ្មី ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។ 


នៅដើមឆ្នាំ២០១៦ គ្រឹះស្ថានក៏ចាប់ផ្តើមប្រតិបត្តិការអាជីវកម្មជាមួយនឹងដើមទុនដំបូងរបស់ខ្លួនចំនួន១.០០០.០០០ ដុល្លារ អាមេរិក ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើន ដែលបង្ហាញពីភាពជោគជ័យដ៏ត្រចះត្រចង់។ ជាមួយគ្នានោះ ក្នុងឆ្នាំ២០១៦ ក្រុមហ៊ុន AZUMA & CO., LTD. ក៏បានក្លាយជាភាគទុនិកថ្មីរបស់គ្រឹះស្ថាន ហ្វូតាបា មីក្រូ ហិរញ្ញវត្ថុ ភីអិលស៊ី។ ក្រុមហ៊ុន AZUMA & CO., LTD. ជាក្រុមហ៊ុនជប៉ុន ដែលមានគោលគំនិតស្របគ្នាក្នុងការគាំទ្រលើក ស្ទួយកម្រិតជីវភាពស្តង់ដាររស់នៅជូនដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសចូលរួមអភិវឌ្ឍន៍មនុស្សជំនាន់ថ្មី តាមរយៈការ ផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាព ស្ថិរភាព និងតម្លាភាពនៃទីផ្សារ។ 


ស្របតាមចក្ខុវិស័យរយៈពេលវែង និងការរំពឹងទុកអំពីវិជ្ជមាននៃវឌ្ឍនភាពទីផ្សារហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី នឹងបន្តអនុវត្តផែនការគោលរបស់ខ្លួនដើម្បីសម្រេចឱ្យបាននូវវត្ថុបំណងនៃក្តីសុបិនរបស់ភាគទុនិក។ ជាក់ស្តែងគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានបង្កើតការិយាល័យសាខាថ្មីចំនួនបី (៣) បន្ថែមទៀតនៅចុងឆ្នាំ ២០១៦ ដើម្បីពង្រីកនូវសក្តានុពលរបស់ខ្លួនគ្របដណ្តប់លើវិសាលភាពទីផ្សារទូលំទូលាយ និងឆ្លើយតបទៅតាមកំណើន នៃតម្រូវការឥណទានពីសំណាក់អតិថិជនក្នុងតំបន់។ សាខាបើកថ្មីទាំងបី (៣) នោះ ត្រូវបានទទួលអាជ្ញាប័ណ្ណពីធនាគារ ជាតិនៃកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦។ ដោយមើលឃើញពីដំណើរការជាវិជ្ជមាននៃការប្រតិបត្តិ និងការគ្រប់គ្រង ព្រមទាំងផែនការយុទ្ធសាស្រ្តវែងឆ្ងាយទៅថ្ងៃអនាគតរបស់គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជាបានផ្តល់សុពលភាពអាជ្ញាប័ណ្ណរយៈពេល ៣ឆ្នាំ បន្ថែមទៀត ហើយក្រោយមក ធនាគារជាតិនៃកម្ពុជា បានសម្រេចផ្តល់អាជ្ញាបណ្ណអចិន្ត្រៃយ៍ប្រកបអាជីវកម្មជាផ្លូវការជូនគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។ ហើយក្នុងឆ្នាំ២០២៣ គ្រឹះស្ថានបានខិតខំប្រឹងប្រែងពង្រីកប្រតិបត្តិការសាខា របស់ខ្លួនមួយទៀតនៅក្នុងខេត្តតាកែវ (សាខាក្រុងដូនកែវ) ឱ្យស្របទៅតាមផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួន។ ហើយគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានប្រតិបត្តិការអាជីវកម្មមានរយៈ ពេល ៩ឆ្នាំមកហើយ ដែលមានទីតាំងកំពុងបម្រើសេវាអតិថិជនចំនួន ០៥ ខេត្ត/រាជធានីរួមមាន ការិយាល័យកណ្តាល (សាខាការិយាល័យកណ្តាល) សាខាខណ្ឌព្រែកព្នៅ សាខាខណ្ឌពោធិ៍សែនជ័យ សាខាក្រុងច្បារមន (ខេត្តកំពង់ស្ពឺ) និង សាខាក្រុងដូនកែវ (ខេត្តតាកែវ)។ ហើយនៅក្នុងឆ្នាំ២០២៤នេះ គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ក៏បានផ្លាស់ប្តូរ រចនាសម្ព័ន្ធក្នុងកម្រិតក្រុមប្រឹក្សាភិបាលដោយសមាជិកក្រុមបឹក្សាភិបាលមួយចំនួនបានលាលែង និងទទួលស្គាល់សមាជិក ថ្មី ដែលបច្ចុប្បន្នមានសមាជិកក្រុមប្រឹក្សាភិបាលចំនួន ៤រូប។