អំពីយើង | ប្រវត្តិសង្ខេប

ប្រវត្តិសង្ខេប

គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវបានបង្កើតឡើងស្របតាមគោលបំណង និងក្តីសុបិនរបស់ភាគទុនិកតាមរយៈគំនិតផ្តួច ផ្តើម ព្រមទាំងការប្តេជ្ញាចិត្តខ្ពស់ ភាគទុនិកបានជម្នះនូវរាល់ឧបសគ្គទាំងឡាយរហូតទទួលបានអាជ្ញាបណ្ណជាផ្លូវការពីធនាគារជាតិនៃ កម្ពុជា លេខ ម.ហ-៦៤ ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ហើយធនាគារជាតិនៃកម្ពុជាក៏បានចេញសន្លឹកអាជ្ញាបណ្ណថ្មីជាមួយនឹងទេសា ភិបាលថ្មី ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។ នៅក្នុងឆ្នាំ២០២៥ គ្រឹះស្ថាន បានធ្វើការផ្លាស់ប្តូរទីតាំងការិយាល័យកណ្តាលថ្មីរបស់ខ្លួន ដែលបានចេញសន្លឹកអាជ្ញាបណ្ណថ្មីពីធនាគារជាតិនៃកម្ពុជា ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ 

នៅដើមឆ្នាំ២០១៦ គ្រឹះស្ថានក៏ចាប់ផ្តើមប្រតិបត្តិការអាជីវកម្មជាមួយនឹងដើមទុនដំបូងរបស់ខ្លួនចំនួន ១.០០០.០០០ ដុល្លារអាមេរិក ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនជាច្រើន ដែលបង្ហាញពីភាពជោគជ័យដ៏ត្រចះត្រចង់។ ជាមួយគ្នានោះ ក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុន AZUMA & CO., LTD. ក៏បានក្លាយជាភាគទុនិកថ្មីរបស់គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី។ ក្រុមហ៊ុន AZUMA & CO., LTD. ជាក្រុមហ៊ុនជប៉ុន ដែលមានគោលគំនិតស្របគ្នាក្នុងការគាំទ្រលើកស្ទួយកម្រិតជីវភាពស្តង់ដាររស់នៅជូន ដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសចូលរួមអភិវឌ្ឍន៍មនុស្សជំនាន់ថ្មី តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាព ស្ថិរភាព និងតម្លាភាពនៃទីផ្សារ។ 

ស្របតាមចក្ខុវិស័យរយៈពេលវែង និងការរំពឹងទុកអំពីវិជ្ជមាននៃវឌ្ឍនភាពទីផ្សារហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញ វត្ថុ ភីអិលស៊ី  នឹងបន្តអនុវត្តផែនការគោលរបស់ខ្លួនដើម្បីសម្រេចឱ្យបាននូវវត្ថុបំណងនៃក្តីសុបិនរបស់ភាគទុនិក។ ជាក់ស្តែងគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានបង្កើតការិយាល័យសាខាថ្មីចំនួនបី (៣) បន្ថែមទៀតនៅចុងឆ្នាំ២០១៦ ដើម្បីពង្រីកនូវសក្តានុពល របស់ខ្លួនគ្របដណ្តប់លើវិសាលភាពទីផ្សារទូលំទូលាយ និងឆ្លើយតបទៅតាមកំណើននៃតម្រូវការឥណទានពីសំណាក់អតិថិជនក្នុងតំបន់។ 

សាខាបើកថ្មីទាំងបី (៣) នោះ ត្រូវបានទទួលអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦។ ដោយមើលឃើញ ពីដំណើរការជាវិជ្ជមាននៃការប្រតិបត្តិ និងការគ្រប់គ្រង ព្រមទាំងផែនការយុទ្ធសាស្រ្តវែងឆ្ងាយទៅថ្ងៃអនាគតរបស់គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ធនាគារជាតិនៃកម្ពុជាបានផ្តល់សុពលភាពអាជ្ញាបណ្ណរយៈពេល ៣ឆ្នាំ បន្ថែមទៀត ហើយក្រោយមកធនាគារជាតិនៃកម្ពុជា បានសម្រេចផ្តល់អាជ្ញាបណ្ណអចិន្ត្រៃយ៍ប្រកបអាជីវកម្មជាផ្លូវការជូនគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។ ហើយក្នុងឆ្នាំ២០២៣ គ្រឹះស្ថានបានខិតខំប្រឹងប្រែងពង្រីកប្រតិបត្តិការសាខា របស់ខ្លួនមួយទៀតនៅក្នុងខេត្តតាកែវ (សាខាក្រុងដូនកែវ) ឱ្យស្របទៅតាមផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួន។ ហើយគិតត្រឹម ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី មានប្រតិបត្តិការអាជីវកម្មរបស់ខ្លួនមានរយៈពេល ១០ឆ្នាំមក ហើយ ដែលមានទីតាំងកំពុងបម្រើសេវាអតិថិជនចំនួន ០៥ ខេត្ត/រាជធានីរួមមាន ការិយាល័យកណ្តាល (សាខាការិយាល័យកណ្តាល) សាខាខណ្ឌព្រែកព្នៅ សាខាខណ្ឌពោធិ៍សែនជ័យ សាខាក្រុងច្បារមន (ខេត្តកំពង់ស្ពឺ) និងសាខាក្រុងដូនកែវ (ខេត្តតាកែវ)។ ហើយ នៅក្នុងឆ្នាំ២០២៥ នេះ គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ក៏បានផ្លាស់ប្តូរទីតាំងការិយាល័យកណ្តាលថ្មី និងការកែប្រែព័ត៌មាន កម្រិតសាខាមួយចំនួនដូចជា ផ្លាស់ប្តូរនាយកសាខា កែសម្រួលនាមករណ៍សាខា និងកែសម្រួលអាសយដ្ឋាន។