អំពីយើង | ក្រុមប្រឹក្សាភិបាល
![]() |
លោក ច្រឹក ផល្លី កើតនៅទីក្រុងភ្នំពេញ ឆ្នាំ១៩៨១ សញ្ជាតិខ្មែរ ត្រូវបានទទួលស្គាល់ជាប្រធានក្រុមប្រឹក្សាភិបាលនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។ លោកមានបទពិសោធន៍ជាង ១៥ឆ្នាំ ខាងផ្នែកគ្រប់គ្រង ដែលក្នុងរយៈពេល ៥ឆ្នាំ លោកបានបំពេញតួនាទីជាប្រធានគ្រប់គ្រងផ្នែកទីផ្សារនៅក្រុមហ៊ុន Futaba Co.,Ltd. ក្នុងឆ្នាំ២០០៧ លោកត្រូវបានតែងតាំងជានាយកចាត់ការទូទៅ ហើយបានបម្រើការងាររហូតមកដល់បច្ចុប្បន្ននេះ។
លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ពីសាកលវិទ្យាល័យន័រតុន។ លោកត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលនៃគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៥ មក។ |
![]() |
ក្រុមហ៊ុន AZUMA & CO., LTD ជាក្រុមហ៊ុនជប៉ុន និងជាម្ចាស់ភាគហ៊ុន ១០០% តំណាងពេញច្បាប់ដោយលោក Yosuke SASAKI មានលោក Yusoke SASAKI កើតនៅទីក្រុង KANAGAWA ប្រទេសជប៉ុន ឆ្នាំ១៩៨៣ សញ្ជាតិជប៉ុន ត្រូវបានទទួលស្គាល់ជា សមាជិកក្រុមប្រឹក្សាភិបាល នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦។ ក្រុមហ៊ុន AZUMA & CO.,LTD. ជាក្រុមហ៊ុនជប៉ុន និងជាម្ចាស់ភាគហ៊ុន ១០០% ដែលតំណាងពេញច្បាប់ដោយលោក Yusoke SASAKI មានតួនាទីជាប្រធាននាយក។
ក្រុមហ៊ុន AZUMA & CO.,LTD. ជាក្រុមហ៊ុនជប៉ុន មានគោលគំនិតស្របគ្នាក្នុងការគាំទ្រ លើក ស្ទួយកម្រិតជីវភាពស្តង់ដាររស់នៅជូនដល់ពលរដ្ឋកម្ពុជា ជាពិសេសចូលរួមអភិវឌ្ឍន៍មនុស្សជំនាន់ថ្មី តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាព ស្ថិរភាព និងតម្លាភាពនៃទីផ្សារ។ |
![]() |
លោក Junichi SASAKI កើតនៅទីក្រុង KANAGAWA ប្រទេសជប៉ុន ឆ្នាំ១៩៤៩ សញ្ជាតិជប៉ុន ត្រូវបានទទួលស្គាល់ជា សមាជិកក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧។ លោក Junichi SASAKI បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យតូក្យូនៅឆ្នាំ ១៩៧៥ បច្ចុប្បន្នជាប្រធាន និងជាភាគទុនិក ១០០% នៃ FutureBud International Co.,Ltd. នៃប្រទេសជប៉ុន ។ |
![]() |
លោក Hamada MOTOO មានសញ្ញាតិជប៉ុន កើតនៅ ឆ្នាំ១៩៤៨ នៅទីក្រុង KANAGAWA ប្រទេសជប៉ុន។ លោកត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។ លោកបានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ច នៅសាកលវិទ្យាល័យពាណិជ្ជកម្ម KOBE (មហាវិទ្យាល័យសេដ្ឋកិច្ច KOBE) ក្នុងឆ្នាំ១៩៧០។ លោកមានបទពិសោធន៍ច្រើន ជាង១៥ឆ្នាំ ក្នុងការវិនិយោគក្រៅប្រទេស និង ២០ឆ្នាំ សម្រាប់ការគ្រប់គ្រងក្រុមហ៊ុន ដែលមានសម្ព័ន្ធភាពនៅក្រៅប្រទេស និង ៥ឆ្នាំសម្រាប់ការពិគ្រោះយោបល់ និងជួយគម្រោងក្រៅប្រទេសរបស់ក្រុមហ៊ុនខ្នាតតូច និងមធ្យម។ |
![]() |
លោក ង៉ែត សុវណ្ណារ៉ូ មានសញ្ញាតិខ្មែរ កើតនៅឆ្នាំ១៩៥៩ ក្នុងខេត្តតាកែវ ប្រទេសកម្ពុជា។ លោក ត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលឯករាជ្យនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។ លោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកកសិកម្ម ពីសាកលវិទ្យាល័យមិត្តភាពនៃប្រជាជនម៉ូស្គូ នៃអាហារូបករណ៍ផ្នែកអនុបណ្ឌិតផ្តល់ដោយរដ្ឋាភិបាលរុស្ស៊ីក្នុងឆ្នាំ១៩៨៧។ លោកមានបទពិសោធន៍ច្រើនជាង ២៥ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២ ក្នុងមុខតំណែងប្រធានគណនេយ្យ និងរយៈពេល ៨ឆ្នាំ ជាអគ្គនាយករង នៃអគ្គនាយកដ្ឋាននៃក្រសួងផែនការ។ |