ព័ត៌មាន | What's News

ពិធីចុះកិច្ចព្រមព្រៀងលើការផ្តល់សេវាវិជ្ជាជីវៈមេធាវី

ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានរៀបចំប្រារព្ធ «ពិធីចុះកិច្ចព្រមព្រៀងលើការផ្តល់សេវាវិជ្ជាជីវៈមេធាវី»  រវាង គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី និង ការិយាល័យមេធាវី សិទ្ធិស័ក្តិ។
កិច្ចសហប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងនូវយន្តការច្បាប់ ធានានូវតម្លាភាព និងគាំទ្រដល់កិច្ចប្រតិបត្តិការអាជីវកម្មរបស់គ្រឹះស្ថានឱ្យកាន់តែមានភាពរឹងមាំ ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់ ដើម្បីបន្តផ្តល់ជូននូវសេវាកម្មដ៏ល្អបំផុតជូនដល់អតិថិជន។