អំពីយើង | ប្រវត្តិសង្ខេប

ប្រវត្តិសង្ខេប

                        

 

 

គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី ត្រូវ​បាន​បង្កើត​ឡើង​ស្រប​តាម​គោល​បំណង និង​ក្តី​សុបិន​របស់​ភាគ​ទុ​និក តាម​រយៈ​គំនិត​ផ្តួច​ផ្តើម​ព្រម​ទាំង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ភាគ​ទុនិក​បាន​ជម្នះ​នូវ​រាល់​ឧបសគ្គ​ទាំង​ឡាយ​រហូត​ទទួល​បាន​អាជ្ញា​បណ្ណ​ជា​ផ្លូវ​ការ​ពី​ធនាគារ​ជាតិ​នៃ​កម្ពុជា​លេខ ម.ហ-៦៤ ចុះ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥។


នៅ​ដើម​ឆ្នាំ២០១៦ គ្រឹះស្ថាន​ក៏​ចាប់​ផ្តើម​ប្រតិ​បត្តិ​ការ​អាជីវ​កម្ម​ជាមួយ​នឹង​ដើម​ទុន​ដំបូង ១.០០០.០០០ ដុល្លារ​អាមេរិក ដោយ​ទទួល​បាន​ការ​គាំ​ទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិ​ថិ​ជន​​ជា​ច្រើន ដែល​បង្ហាញ​ពី​ភាព​ជោគ​ជ័យ​ដ៏​ត្រចះ​ត្រចង់។ ជាមួយ​គ្នា​នេះ​ផង​ដែរ ក្នុង​ឆ្នាំ​២០១៦នេះ ក្រុមហ៊ុន AZUMA & CO., LTD. ក៏​បាន ក្លាយ​ជា​ភាគ​ទុ​និក​ថ្មី​របស់​គ្រឹះស្ថាន ហ្វូតាបា មីក្រូ​ហិរញ្ញ​វត្ថុ ភីអិលស៊ី។ ក្រុមហ៊ុន AZUMA & CO., LTD. ជា​ក្រុមហ៊ុន​ជប៉ុន ដែល​មាន​គោល​គំនិត​ស្រប គ្នា​ក្នុង​ការ​គាំ​ទ្រ​លើក​ស្ទួយ​កម្រិត​ជីវ​ភាព​ស្តង់​ដារ​រស់​នៅ​ជូន​ដល់​ប្រជា​ពល​រដ្ឋ​កម្ពុជា ជា​ពិសេស​ចូល​រួម​អភិវឌ្ឍន៍ មនុស្ស​ជំនាន់​ថ្មី តាម​រយៈ​កា​រផ្តល់​សេវា​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​គុណ​ភាព ស្ថិរភាព និង​តម្លា​ភាព​នៃ​ទីផ្សារ។


ស្រប​តាម​ចក្ខុ​វិស័យ​រយៈ​ពេលវែង និង​ការ​រំពឹង​ទុក​អំពី​វិជ្ជមាន​នៃវ​ឌ្ឍន​ភាព​ទីផ្សារ​ហិរញ្ញ​វត្ថុ​ក្នុង​ប្រទេស​កម្ពុជា  គ្រឹះស្ថាន ហ្វូតាបា មីក្រូ​ហិរញ្ញ​វត្ថុ ភីអិលស៊ី  នឹង​បន្ត​អនុ​វត្ត​ផែន​ការ​គោល​របស់​ខ្លួន ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​វត្ថុ​បំណង​នៃ​ក្តី​សុបិន​រ​បស់​ភាគទុ​និក។ ជាក់​ស្តែង​គ្រឹះស្ថាន ហ្វូតាបា មីក្រូ​ហិរញ្ញ​វត្ថុ ភីអិលស៊ី បាន​បង្កើត​ការិយា​ល័យ សាខា​ថ្មី​ចំនួន​បី (៣) បន្ថែម​ទៀត​នៅ​ចុង​ឆ្នាំ ២០១៦នេះ ដើម្បី​ពង្រីក​នូវ​សក្តានុ​ពល​របស់​ខ្លួន​គ្រប​ដណ្តប់​លើ​វិសាល​ភាព​ទីផ្សារ​ទូលំ​ទូលាយ និង​ឆ្លើយ​តប​ទៅ​តាម​កំណើន​នៃ​តម្រូវ​ការ​ឥណទាន​ពី​សំណាក់​អតិថិជន​ក្នុង​តំបន់។ សាខា​បើក​ថ្មី​ទាំងបី (៣) នោះ ត្រូវបានទទួល​អាជ្ញា​ប័ណ្ណ​ពី​ធនា​គារ​ជាតិ​នៃ​ក​​ម្ពុជា នៅ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦។ ដោយ​មើល ឃើញ​ពី​ដំណើរ​ការ​ជា​វិជ្ជ​មាន​នៃ​ការ​ប្រតិ​បត្តិ និង​ការ​គ្រប់​គ្រង​ព្រម​ទាំង​ផែនការយុទ្ធសាស្រ្តវែងឆ្ងាយ ទៅ​ថ្ងៃ​អនា​គតរ​បស់គ្រឹះស្ថាន ហ្វូតាបា កាល​ពី​ថ្ងៃ​ទី២២ ខែតុលា ឆ្នាំ​២០១៨ ធនា​គារ​ជាតិ​នៃក​ម្ពុជា​បាន​ផ្តល់​សុពល​ភាព​អាជ្ញា​ប័ណ្ណ​រយៈពេល ៣ឆ្នាំ បន្ថែមទៀត ហើយ​នា​ចុង​ឆ្នាំ​នេះ ធនា​គារ​ជាតិ​នៃ​កម្ពុជាបាន​​សម្រេច​​ផ្តល់​អាជ្ញា​​បណ្ណ​​អចិន្ត្រៃយ៍​​ប្រកប​អាជីវ​កម្ម​ជា​ផ្លូវ​ការ​ជូន​គ្រឹះស្ថាន ហ្វូតាបា កាល​ពី​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩។

យើងឃើញថា គ្រឹះស្ថាន ហ្វូតាបា មិន​មាន​ការ​បន្ថែម​ដើម​ទុន និង​ពង្រីក​ប្រតិ​បត្តិ​ការ​សាខា​ទៀត​ទេ​ចាប់​ពី​ឆ្នាំ២០១៧មក ដោយ​សារ​តែ​គ្រឹះស្ថាន​នៅ​តែ​បន្ត​ការ​ពង្រឹង​លើ​ប្រព័ន្ធ​នៃ​ការ​ត្រួត​ពិនិត្យ​ផ្ទៃ​ក្នុង បង្កើន​ចំណេះ​ជំនាញ​ដល់​បុគ្គលិក និង​ការ​អនុវត្ត​ការ​ងារ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ខ្ពស់។