HOME | អតិថិជន
អតិថិជន
លោក ម៉ៅ ម៉េង អាយុ ៤៥ឆ្នាំ ជាកសិករ និងប្រពន្ធរបស់គាត់ជាកម្មការនីរោងចក្រ ពួកគាត់គឺជាអតិថិជនរបស់គ្រឹះស្ថាន ហ្វូតាបា ដែលមានទីលំនៅ ភូមិរើងពើង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ដោយមើលឃើញនូវឱកាសរកប្រាក់ចំណូលបន្ថែម លោក ម៉ៅ ម៉េង និងប្រពន្ធ របស់គាត់ ក៏បានសម្រេចចិត្តស្នើសុំឥណទានកសិកម្មរបស់ ហ្វូតាបា ជាលើកទីពីរ ដើម្បីទិញត្រាក់ទ័រ សម្រាប់ធ្វើស្រែ និងស៊ីឈ្នួលភ្ជួរស្រែអោយអ្នកភូមិ។ ក្រៅពីនេះទៀត គាត់និងប្រពន្ធ របស់គាត់បានចិញ្ចឹមគោ មាន់ ទា និងធ្វើស្រែបន្ថែម ដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ។ លោក ម៉េង មានប្រសាសន៍ថា «ដោយសារតែគ្រឹះស្ថាន ហ្វូតាបា បានផ្តល់ប្រាក់កម្ចីឲ្យខ្ញុំបាទ ដើម្បីរកប្រាក់ចំណូលបន្ថែម ទើបធ្វើឲ្យជីវភាពគ្រួសាររបស់ខ្ញុំមានភាពប្រសើរឡើងដូចសព្វថ្ងៃនេះ។ ខ្ញុំសូមថ្លែងអំណរគុណដល់គ្រឹះស្ថាន ហ្វូតាបា ដែលជាដៃគូហិរញ្ញវត្ថុដ៏ល្អសម្រាប់គ្រួសាររបស់ខ្ញុំ និងសូមឲ្យគ្រឹះស្ថាន ហ្វូតាបា មានការរីកចម្រើនតទៅមុខទៀត» ។ |
Client`s Histories
លោក ឌីន ស៊ាងលី និងអ្នកស្រី អែម សុកគីម ត្រូវជាប្តី-ប្រពន្ធ ពួកគាត់គឺជាអ្នកកាត់ដេរសម្លៀកបំពាក់ ដែលមានទីលំនៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ហើយសព្វថ្ងៃនេះ ពួកគាត់មានជាងកាត់ដេរចំនួន ៥នាក់ ដែលនៅក្រោមការគ្រប់គ្រងរបស់គាត់។ លោក ស៊ាងលី និងភរិយាមានគោលដៅចង់ពង្រីកអាជីវកម្មនេះឲ្យធំជាងមុន និងមានទីកន្លែង សមរម្យដល់បុគ្គលិកស្នាក់នៅ ដូចនេះពួកគាត់ទាំងពីរក៏បានសម្រេចចិត្តប្រើប្រាស់ឥណទាន គេហដ្ឋាន របស់ ហ្វូតាបា ។ លោក ស៊ាងលី បានមានប្រសាសន៍ដូច្នេះថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានមករស់នៅផ្ទះថ្មី និងសូមអរគុណចំពោះ ហ្វូតាបា ដែលបានរួមចំណែកជួយសម្រេចកី្តសុបិនរបស់ខ្ញុំ ជាពិសេសខ្ញុំមានអារម្មណ៍សប្បាយយ៉ាងក្រៃលែង ដែលមានទីកន្លែង ស្នាក់នៅយ៉ាងសមរម្យសម្រាប់ក្រុមគ្រួសារ និងបុគ្គលិករបស់ខ្ញុំ»។