HOME | អតិថិជន

អតិថិជន

អតិថិជន

លោក ម៉ៅ ម៉េង អាយុ ៤៥ឆ្នាំ ជា​កសិករ និង​ប្រពន្ធ​របស់​គាត់​ជា​កម្ម​ការ​នី​រោង​ចក្រ ពួក​គាត់​គឺ​ជា​អតិថិ​ជន​របស់​គ្រឹះស្ថាន ហ្វូតាបា ដែល​មាន​ទី​លំនៅ ភូមិ​រើង​ពើង ឃុំស្គុះ ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ។ ​ដោយ​មើល​ឃើញ​នូវ​ឱកាស​រក​ប្រាក់​ចំណូល​បន្ថែម លោក ម៉ៅ ម៉េង និង​ប្រពន្ធ របស់​គាត់ ក៏​បាន​សម្រេច​ចិត្ត​ស្នើ​សុំ​​ឥណទាន​កសិកម្ម​របស់ ហ្វូតាបា ជា​លើក​ទីពីរ ដើម្បី​ទិញ​ត្រាក់​ទ័រ សម្រាប់​ធ្វើ​ស្រែ និង​ស៊ី​ឈ្នួល​ភ្ជួរ​ស្រែ​អោយ​អ្នក​ភូមិ។ ក្រៅ​ពីនេះ​ទៀត គាត់​និង​ប្រពន្ធ ​របស់​គាត់​បាន​ចិញ្ចឹម​គោ មាន់ ទា និង​ធ្វើ​ស្រែ​បន្ថែម ដើម្បី​ផ្គត់​ផ្គង់​ជីវ​ភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។ លោក ម៉េង មាន​ប្រសាសន៍​ថា «ដោយ​សារ​តែ​គ្រឹះស្ថាន ហ្វូតាបា បាន​ផ្តល់​ប្រាក់​កម្ចី​ឲ្យ​ខ្ញុំ​បាទ ដើម្បី​​រក​​ប្រាក់​​ចំណូល​​បន្ថែម ទើប​​ធ្វើ​​ឲ្យ​​ជីវ​​ភាព​​គ្រួសារ​​របស់​​ខ្ញុំ​មាន​​ភាព​​ប្រសើរ​​ឡើង​​ដូច​​សព្វ​​ថ្ងៃ​​នេះ។  ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់​គ្រឹះស្ថាន ហ្វូតាបា ដែល​ជា​ដៃគូ​ហិរញ្ញ​វត្ថុ​ដ៏​ល្អ​សម្រាប់​គ្រួសារ​របស់​ខ្ញុំ និង​សូម​ឲ្យ​គ្រឹះស្ថាន ហ្វូតាបា មាន​ការ​រីក​ចម្រើន​ត​ទៅ​មុខ​ទៀត» ។

Client`s Histories

 

លោក ឌីន ស៊ាង​លី និង​អ្នក​ស្រី អែម សុក​គីម ត្រូវ​ជា​ប្តី-ប្រពន្ធ ពួក​គាត់​គឺ​ជា​អ្នក​កាត់​ដេរ​សម្លៀក​បំពាក់​ ដែល​មា​ន​ទី​លំនៅ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ហើយ​​សព្វ​ថ្ងៃ​នេះ ពួក​គាត់​មាន​ជាង​កាត់​ដេរ​ចំនួន ៥នាក់ ដែល​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​​គាត់។ លោក ស៊ាង​លី និង​ភរិយា​មាន​គោល​ដៅ​ចង់​ពង្រីក​អាជីវកម្ម​នេះ​ឲ្យ​ធំ​ជាង​មុន និង​មាន​ទីកន្លែង សម​រម្យ​ដល់​បុគ្គ​លិក​ស្នាក់​នៅ​ ដូច​នេះ​ពួក​គាត់​ទាំង​ពីរ​ក៏​បាន​សម្រេច​ចិត្ត​ប្រើ​ប្រាស់​ឥណទាន គេហ​ដ្ឋាន របស់ ហ្វូតាបា ។ លោក ស៊ាងលី បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា «ខ្ញុំ​មាន​សេចក្តី​សោម​នស្ស​​រីក​រាយ ដែល​បាន​មក​រស់​នៅ​ផ្ទះ​ថ្មី និង​សូម​អរ​គុណ​ចំពោះ ហ្វូតាបា ដែល​បាន​រួម​ចំណែក​ជួយ​សម្រេច​កី្ត​សុបិន​របស់​ខ្ញុំ ជា​ពិសេស​ខ្ញុំ​មាន​អារម្មណ៍​សប្បាយ​យ៉ាង​ក្រៃ​លែង ដែល​មាន​ទី​កន្លែង ស្នាក់​នៅ​យ៉ាង​សម​រម្យ​សម្រាប់​ក្រុម​គ្រួសារ និង​បុគ្គលិក​របស់​ខ្ញុំ»។