HOME | អតិថិជន

អតិថិជន

Client`s Histories

អ្នក​ស្រី សេង ចាន់វាសនា គឺ​ជា​អតិថិជន​របស់ ហ្វូតាបា ដែល​បាន​ប្រើ​ប្រាស់​ឥណទាន​អាជីវ​កម្ម អស់​រយៈ​ពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ អ្នក​ស្រី​មាន​ទីលំ​នៅ​​ផ្ទះ​លេខ១៤៤ ក្រុមទី១២ ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជ​ធានី​ភ្នំពេញ។  ដោយ​មើល​ឃើញ​នូវ​តម្រូវ​ការ​ចាំបាច់ និង​ការ​អភិវឌ្ឍ​ឥត​ឈប់​ឈរ​ខាង​វិស័យ​សំណង់ ផ្ទះ​ល្វែង និង​ខុនដូ ដូច្នេះ​អ្នក​ស្រី​បាន​សម្រេច​ចិត្ត ពង្រីក​អាជីវ​កម្ម​បន្ថែម ដោយ​បាន​នាំ​ចូល​នូវ​សម្ភារៈ​ដែល​ទាន់​សម័យ ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អតិថិជន និង​ទីផ្សារ​បច្ចុប្បន្ន។ អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ថា «ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ​ដល់ ហ្វូតាបា ដែល​ជា​ដៃគូ​ហិរញ្ញ​វត្ថុ​ដ៏​ល្អ​សម្រាប់​គ្រួសារ​របស់​ខ្ញុំ និង​សូម​ឲ្យ​គ្រឹះស្ថាន ហ្វូតាបា មាន​ការ​រីក​ចម្រើនត​ទៅ​មុខ​ទៀត» ។