ព័ត៌មាន | What's News

សិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២៤ របស់ គ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី

កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងទៅគ្រឹះស្ថាន ហ្វូតាបា មីក្រូហិរញ្ញវត្ថុ ភីអិលស៊ី បានប្រារព្ធពិធីសិក្ខាសាលា ស្ដីពីការបូកសរុបលទ្ធផលប្រចាំឆ្នាំ ២០២៣ និងទិសដៅអនុវត្តសម្រាប់ឆ្នាំ ២០២៤។ ក្នុងឱកាសដ៏ប្រសើរមួយនេះ គណៈគ្រប់គ្រងនៃគ្រឹះស្ថាន ហ្វូតាបា សូមគោរពអរគុណដល់លោកគ្រូ អ្នកគ្រូ ជាសមាជិកគ្រួសារ ហ្វូតាបា ដែលលោកគ្រូ អ្នកគ្រូបានខិតខំបំពេញកាតព្វកិច្ច នៃកិច្ចការងារបានយ៉ាងល្អ គ្រឹះស្ថាននៅតែបន្តរំពឹងយ៉ាងមុតមាំថា លោកគ្រូ អ្នកគ្រូ និងខិតខំបន្ថែមទៀតដើម្បីទទួលបាននូវលទ្ធផលដ៏ល្អសម្រាប់ឆ្នាំ ២០២៤ នេះ។